បេក្ខជនកំពុងធ្វើបទបង្ហាញ

កម្មវិធីប្រកួតនិយាយជាសាធារណៈជាភាសាអង់គ្លេសឆ្នាំ២០២៣វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

ក្លឹប Public Speaking មុខវិជ្ជាភាសាអង់គ្លេសបាន រៀបចំកម្មវិធីប្រួតប្រកួតនិយាយជាសាធារណៈជាភាសាអង់គ្លេសឆ្នាំ២០២៣វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថ្លែងក្នុងការបើកកម្មវិធី លោក សៅ ចន្ថា បានមានមតិស្វាគមន៍ទៅកាន់លោកគ្រូ អ្នកគ្រូ ប្អូនៗបេក្ខជន និងប្អូនៗអ្នកចួលរួមទស្សនាកម្មវិធីប្រកួត អំពីចំណាប់អារម្មណ៍ទូទៅ និងលើកទឹកចិត្តដល់ប្អូនៗបេក្ខជនក្នុងការប្រកួតថា​៖ បើទោះបីជាលទ្ធជាប់រឺធ្លាក់ សូមប្អូនៗកុំបាក់ស្មារតីឱ្យសោះ ជាធម្មតាការប្រកួតតែងមានធ្លាក់ និងមានជាប់ជារឿងធម្មតា ដូចនេះសូមប្អូនទទួលយកនូវលទ្ធផល និងខិតខំប្រឹង​ប្រែងបន្តទៀតនាឱកាលលើកក្រោយៗ 

កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣​ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស ដែលមានលោកគ្រូប្រឹក្សាគរុកោលស្យ វត ច័ន្ទវាសនាជាអ្នកផ្តួចផ្តើម និងលោកគ្រូ​ មាស វាសនា​ ជាប្រធានក្លឹប។

សមាសភាពគណៈកម្មការរួមមានដូចជាៈ

-លោកគ្រូ មាស វាសនា

-លោកគ្រូ ធាង ខេង

-លោកគ្រូ ប៉ាវ បញ្ញាវឌ្ឍន៍

-និង លោកគ្រូ ណេង ជ្រុយ

ព្រែកអញ្ចាញ // មុខកំពូល, កណ្តាល

Comments