កម្មវិធីប្រកួតអំណានសៀវភៅល្បីៗឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ថ្ងៃពុធ ០៣រោច ខែបឋមាសាឍ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣

ក្លឹបអំណានសៀវភៅល្បីៗនៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមជាស៊ីមព្រែកអញ្ចាញកម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកម្មវិធីប្រកួតអំណានសៀវភៅល្បីៗប្រចាំឆ្នាំសិក្សា២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សមាសភាពបេក្ខជនចូលរួមប្រកួតប្រជែងរួមមានប្អូនមកពី៖

-កម្រិតមធ្យមសិក្សាទុតិយភូមិ៖ ថ្នាក់ទី១០ និងថ្នាក់ទី១១

-កម្រិតមធ្យមសិក្សាបឋមភូមិ៖ ថ្នាក់ទី៧ និងទីថ្នាក់ទី៨

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៣នៅសាលប្រជុំអគារA ។ បេក្ខជនជ័យលាភីនឹងត្រូវទៅបន្តនៅវគ្គផ្តាច់ព្រ័ត្ររួមមានចំនួន១១រូប រួមមានប្អូនៗខាងបឋមភូមិ៥រូប និងប្អូនៗខាងទុតិយភូមិសរុប០៦រូប។

Comments