អំពីយើង

អំពីខ្ញុំ

 
វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ (កម្មវិធីសាលារៀនជំនាន់ថ្មី)
_____________________

វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ មានអាស័យដ្ឋានភូមិ កណ្តាល ឃុំ ព្រែក អញ្ចាញ ស្រុក មុខកំពូល ខេត្ត កណ្តាល។
 
សាលាមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ជាប់នឹងរដ្ឋបាលស្រុកមុខកំពូល។
 
កាលបរិច្ឆេទ
២២ ឧសភា ឆ្នាំ ២០២៣
 
ចក្ខុវិស័យ

ធ្វើឱ្យសម្រេចបានការអប់រំមានគុណភាព ប្រសិទ្ធភាព ប្រកបដោយសីលធម៌ ដោយទទួលបានការ

គាំទ្រពីសហគមន៍ មាតាបិតាសិស្ស​ រក្សាបាននូវវប្បធម៌ និងអត្តសញ្ញាណជាតិខ្ពស់។

 

បេសកកម្ម

១-លើកកម្ពស់ការបង្រៀន និងរៀនតាមបែបសតវត្សរ៍ទី២១ (ICT) អនុវត្តកម្មវិធី (STEM)។

២-ពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្រ្តជាមូលដ្ឋាន ដើម្បីបន្តជំនាញអាជីព តាមតម្រូវការទីផ្សារ។

៣-ពង្រឹងសមត្ថភាពគ្រូបង្រៀនតាមរយៈការបណ្តុះបណ្តាលបន្ត លើបច្ចេកទេស និងវិធីសាស្ត្របង្រៀនថ្មីៗ។

 

យុទ្ធសាស្ត្រ

១-ពង្រឹងការបង្រៀន និងរៀន លប់បំបាត់រាល់ចំណាយក្រៅផ្លូវការ

២-លើកកម្ពស់វិជ្ជាជីវៈ ការលើកទឹកចិត្ត និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន                                                              

៣-កសាងដៃគូជិតស្និទ្ធជាមួយមាតាបិតាសិស្ស សហគមន៍ អាជ្ញាធរដែនដីដើម្បីគាំទ្រ

    និងផ្គត់ផ្គង់ធនធានដល់សាលារៀន។

 

គោលបំណង

១-លើកកម្ពស់បរិយាកាសសិក្សា និងផ្លាស់ប្តូរឥរិយាបទគ្រូ សិស្សឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយ

    អត្រាបោះបង់ឪ្យនៅត្រឹម១.៥%។

២-ធានាការបង្រៀន និងរៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៣-គ្រូបង្រៀនមានសម្ថភាព ប្រកបដោយសីលធម៌ មនសិការវិជ្ជាជីវៈ។
 

គោលដៅ

………………….

Comments