ពិធីចុះអនុស្សរណៈទ្វេភាគីរវាងសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញនិងសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា

កាលពីថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ និងសាលាសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ានៃសាធារណៈរដ្ឋសឹង្ហបុរី បានរៀបចំពិធីចុះអនុស្សរណៈយោគយល់រវាងភាគីសាលាទាំងពីរក្រោមអធិបតីភាពរបស់ លោកនាយក សៅ ចន្ថា នាយកវិទ្យាល័យ និង​​លោក Prof. James Chua សាកលវិទ្យាធិកានៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ាហៅកាត់ថា AEMUប្រចាំនៅប្រទេសកម្ពុជា។

Comments