ប្រជុំឆ្លុះបញ្ចាំង និងបូកសរុបឆមាសទី១ឆ្នាំ២០២៣

🗓️ថ្ងៃអង្គារ ០៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ(​កម្មវិធីសាលារៀនជំនាន់ថ្មី) បានបើកម្មវិធីសិក្ខាសាលាឆ្លុះបញ្ចាំង និងបូកសរុបលទ្ធផលសិក្សាបន្ទាប់ពីបំណាច់ឆមាសទី១​នៅខេត្តកំពត ទីកន្លែង៖ សាលប្រជុំសណ្ឋាគារកំពតឌីយ៉ាម៉ង់។

🔍កិច្ចប្រជុំគឺផ្តោតសំខាន់ទៅលើការឆ្លុះបញ្ចាំងអំពីលទ្ធផលសិក្សារបស់សិស្សក្នុងដំណាច់ឆមាសទី១ និងការលើកយកបញ្ហា និងដំណោះស្រាយដែលធ្លាប់បានអនុវត្ត ព្រមទាំងការធ្វើផែនការគោលដៅសម្រាប់ឆមាសទី២។ កិច្ចប្រជុំពិតជាមានសារៈសំខាន់សម្រាប់ដំណើរការសាលារៀនបន្តនៅឆ្នាំសិក្សា២០២៣។

 

 

⏰កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញគឺចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង១៦:០០នាទីល្ងាច និងបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ។

 

ព្រែកអញ្ចាញ  | មុខកំពូល, កណ្តាល

Comments