សិក្ខាសាលាផ្សព្វផ្សាយស្តីអំពី៖ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១០ឆ្នាំសិក្សា២០២៣

ព័ត៌មាន៖ថ្ងៃចន្ទ ០២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ មានកិត្តិយសដែលបានក្រុមការងាររបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា អញ្ជើញមកធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១០ឆ្នាំ២០២៣» ក្រោមការដឹកនាំធ្វើបទបង្ហាញដោយលោក ប៉ាង ចំណាន អ្នកដឹកនាំកម្មវិធី និងសហការសេវាប្រឹក្សាអាជីពរបស់វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ ដែលដឹកនាំប្អូនៗសិស្សានុសិស្សចំនួន៨០នាក់ដែលចូលចិត្តវិស័យរ៉ូបូត និងមានការអញ្ជើញចូលរួមស្វែងយល់អំពីកម្មវិធីដោយលោកគ្រូ អ្នកគ្រូមុខវិជ្ជារូបវិទ្យា និងព័ត៌មានវិទ្យាប្រចាំសាលារៀន។

អំពីកម្មវិធី៖ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ឬហៅថា រ៉ូបូតខុនគឺជាកម្មវិធីប្រកួតប្រជែងរ៉ូបូតធំជាងគេ សម្រាប់និស្សិតនៅកម្ពុជារៀបចំដោយទូរទស្សន៍ជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក។ កម្មវិធីនេះបានផ្តល់ឱកាសដល់និស្សិតពង្រឹងសមត្ថភាព នៃជំនាញដែលខ្លួនបានសិក្សាមកផលិតចេញជារ៉ូបូត ស្របទៅតាមវិញ្ញាសា​ឆ្នាំនីមួយៗ។ […] ដកស្រង់ចេញពីខិតបណ្ណផ្សព្វផ្សាយរបស់កម្មវិធី

 

ព្រែកអញ្ចាញ|  មុខកំពូល, កណ្តាល

Comments